ស្វាយរៀង៖ លោកហែម សុីណា អភិបាល ស្រុករំដួល នៅព្រឹកទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦។

admin By admin February 2, 2026

ពិធីនេះបានប្រារព្ធធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានអាននូវសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តស្វាយរៀងកន្លងមក។

លោកបានក្រើនរំលឹក និងលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់នូវវិន័យល្អ និងត្រៀមខ្លួនជាស្រេចដើម្បីទទួលយកចំណេះដឹង និងជំនាញថ្មីៗសម្រាប់ឆ្នាំសិក្សាថ្មីនេះ។

ពិធីបើកបវេសនកាលនេះ គឺដើម្បីជាការចាប់ផ្តើមជាផ្លូវការនូវឆ្នាំសិក្សាថ្មី ២០២៥-២០២៦ របស់សាលារៀនចំណេះដឹងទូទៅសាធារណៈទូទាំងខេត្ត ក្នុងគោលបំណងជំរុញគុណភាពអប់រំ និងធនធានមនុស្សឱ្យកាន់តែល្អ ប្រសើរឡើងស្របតាមកម្មវិធីសិក្សាថ្មី និងគោលនយោបាយកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *