ក្រសួងការងារ និងអង្គការ IOM ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារនៃគម្រោង ការស្តារជីវភាព…

ឯកឧត្តម ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឱ្យខិតខំក្រេបយកចំណេះដឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២៥ (JDS-2025) សរុបចំនួន ២១នាក់ (ស្រី ៩នាក់) នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជាការតម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់…

ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ដឹកនាំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ភាពជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ 

(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធី “ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុក” នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ សរុបជិត ៤០០នាក់។ …

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់សៀម ប្រកាសទទួលស្គាល់សមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីជំរុញឱ្យក្លាយជាខ្នងបង្អែកដ៏រឹងមាំសម្រាប់អតីតយុទ្ធជន និងនិវត្តជន

(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)ស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសសមាសភាពគណៈកម្មាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់សៀម” ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់សៀម…

កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បង្ក្រាបករណីជួញដូរ រក្សាទុក​ កែច្នៃ​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់!

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​ កាលថ្ងៃ​ទី០៨ ខែកក្កដា​…

កម្លាំងអធិការដ្ឋាននគរបាលក្រុង ចេញល្បាតចល័តការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងក្រុង!

ក្រុងស្វាយរៀង÷នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចេញល្បាតចល័តការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង។ កម្លាំងត្រៀមប្រចាំការនៅអធិការដ្ឋាននគរបាលក្រុង ២៤/២៤ម៉ោងរងចាំទទួលបទបញ្ជាថ្នាក់ដឹកនាំ និងចេញល្បាតចល័តត្រួតពិនិត្យមើលប្រជាពលរដ្ឋធើ្វដំណើរពេលយប់លើសពីម៉ោង២២:០០ឡើងទៅ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ របស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ត្រៀមកម្លាំងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងចេញល្បាតចល័តគោលដៅប្រទាក់ក្រឡាគ្នាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តរបស់ខ្លួន។…

កម្លាំងនគរបាល​ ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​​ ឃាត់​ខ្លួន​ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធមុខ​សញ្ញា​ ជួញដូរ​ ចែកចាយ​ ដឹកជញ្ជូន​ រក្សា​ទុក​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សាធាតុញៀន​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

ខេត្តស្វាយរៀង​÷ ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​​ ក្នុង​ការ​ចូលរួម​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​ កាល​ថ្ងៃ​ទី០៨​ ខែកក្កដា​ ឆ្នាំ​២០២៦​…

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះល្បាតចល័តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានក្រុងស្វាយរៀង ក្រុងស្វាយរៀង៖ នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចេញប្រតិបត្តិការចុះល្បាតចល័តក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ដើម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ…

លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាបឋមសិក្សាតាសួស!

នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជានាយកសាលាបឋមសិក្សានៅសាលាបឋមសិក្សាតាសួស ស្ថិតនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុកបានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោកនាយកថ្មីដែលទើបទទួលបានការតែងតាំងឱ្យកាន់មុខតំណែងជានាយកសាលាបឋមសិក្សា។…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូប និងជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវលេខ១០៣…