កម្លាំងអធិការដ្ឋាននគរបាលក្រុង ចេញល្បាតចល័តការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងក្រុង!

admin By admin July 12, 2026

ក្រុងស្វាយរៀង÷នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចេញល្បាតចល័តការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង។

កម្លាំងត្រៀមប្រចាំការនៅអធិការដ្ឋាននគរបាលក្រុង ២៤/២៤ម៉ោងរងចាំទទួលបទបញ្ជាថ្នាក់ដឹកនាំ និងចេញល្បាតចល័តត្រួតពិនិត្យមើលប្រជាពលរដ្ឋធើ្វដំណើរពេលយប់លើសពីម៉ោង២២:០០ឡើងទៅ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ របស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ត្រៀមកម្លាំងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងចេញល្បាតចល័តគោលដៅប្រទាក់ក្រឡាគ្នាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តរបស់ខ្លួន។

សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងអស់គ្នាទុកដាក់សម្ភារមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។

លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលក្រុង:097 778 0085។

Leave a Reply

Your email address will not be published. Required fields are marked *