កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធមុខសញ្ញា ជួញដូរ ចែកចាយ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់
ខេត្តស្វាយរៀង÷ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខេត្តស្វាយរៀង កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដឹកនាំដោយលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បានបង្ក្រាបមុខសញ្ញា ជួញដូរ ចែកចាយ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ដោយឃាត់រថយន្ត ០១គ្រឿង និងជនជាតិវៀតណាម ចំនួន ០២នាក់ ប្រុស ធ្វើតេស្តទឹកនោមវិជ្ជមាន ០១នាក់ ព្រមទាំងដកហូត÷ សារធាតុញៀន រថយន្ត ទូរស័ព្ទដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។






