admin By admin July 10, 2026

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះល្បាតចល័តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានក្រុងស្វាយរៀង

ក្រុងស្វាយរៀង៖ នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចេញប្រតិបត្តិការចុះល្បាតចល័តក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ដើម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្ការ ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ សំដៅធានាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។

ប្រតិបត្តិការចុះល្បាតនេះ ត្រូវបានអនុវត្តតាមផែនការរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយផ្តោតលើការត្រួតពិនិត្យតាមគោលដៅសំខាន់ៗ ផ្លូវសាធារណៈ តំបន់ប្រមូលផ្តុំមនុស្ស និងតំបន់ដែលអាចប្រឈមនឹងហានិភ័យបទល្មើសនានា។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ ក៏បានណែនាំដល់កម្លាំងជំនាញ និងកម្លាំងចូលរួមទាំងអស់ ត្រូវអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពវិន័យកងកម្លាំង មានភាពរួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ ព្រមទាំងត្រៀមអន្តរាគមន៍ភ្លាមៗចំពោះហេតុការណ៍ផ្សេងៗដែលអាចកើតមាន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

ជាលទ្ធផល ការចុះល្បាតបានប្រព្រឹត្តទៅដោយរលូន ពុំមានករណីបទល្មើស ឬហេតុការណ៍ធ្ងន់ធ្ងរណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ហើយស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានក្រុងស្វាយរៀង មានលក្ខណៈល្អប្រសើរ។

អធិការដ្ឋាននគរបាលក្រុងស្វាយរៀង នឹងបន្តអនុវត្តការងារចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងពង្រឹងការផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *