លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំស្តីពី តួនាទីភារកិច្ចលោកនាយ នាយរង និងមន្ត្រី ព្រមទាំងភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល!

admin By admin February 6, 2026

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោង៩:២៥នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកិច្ចប្រជុំស្តីពី តួនាទីភារកិច្ចលោកនាយ នាយរង និងមន្ត្រី ព្រមទាំងភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស។

+មានការចូលរួមដោយ:៖

-លោកវរសេនីយ៍ទោ ចាន់ វី អធិការរងទទួលការងារសេនាធិការ និងកិច្ចការប៉ុស្តិ៍

-លោកវរសេនីយ៍ត្រី គង់ វៀត នាយផ្នែកសេនាធិការ

-លោកអនុសេនីយ៍ក អ៊ុល មករា នាយរងផ្នែកអន្តោប្រវេសន៍

+វត្តមានចូលរួមសរុប០៨ នាក់ ស្រី ០ នាក់ ។

+ ខ្លឹមសារមានដូចខាងក្រោម៖

១-ការគោរពវិន័យ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ

២-ការអានប្រកាសលេខ ៨៧៣.ប្រ.ក ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា និងក្រមសីលធម៌វិជ្ជាជីវ:

៣-ការអានប្រកាសលេខ ៤៤១២ ប្រ.ក ស្តីពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ.សង្កាត់

៤-ការអានអំពីភារកិច្ចរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

៥-ត្រួតពិនិត្យសៀវភៅបីក្បាលចុះតាមភូមិ

៦-ត្រួតពិនិត្យសៀវភៅគ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ

៧-ការសាមគ្គីភាពផ្ទៃក្នុងអង្គភាព

៨-ការកសាងអង្គភាព ដាំដំណាំ ចិញ្ចឹមសត្វបន្ថែម។

៩-ការធ្វើអនាម័យជុំវិញប៉ុស្តិ៍។

ទន្ទឹមនោះលោកអធិការក៏បានណែនាំ ដល់កម្លាំងប៉ុស្តិ៍នូវចំណុចខ្វះខាតមួយចំនួនដែលធ្វើមិនទាន់បានល្អ និងដាក់ទិសដៅអនុវត្តបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *