សមិទ្ធផលថ្មីប្រឡាយប្រវែង៥០០០ម៉ែត្រឆ្លងកាត់ឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល!

ស្វាយរៀង៖ ប្រឡាយស្ដង់ដារប្រវែង៥០០០ម៉ែត្រត្រូវបានចាប់ផ្ដើមដំណើរការជីកស្ដាហើយក្រោមការត្រួតពិនិត្យបច្ចេកទេសមន្ត្រីរបស់ក្រសួងធនធានទឹកទឹកនិងឧតុនិយម។
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះលោកហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួលនិងក្រុមការងារបានអញ្ចើញចុះត្រួតពិនិត្យដំណើរការនៃការជីកប្រឡាយមួយខ្សែដែលមានប្រវែង៥០០០ម៉ែត្រលាតសន្ធឹងតាមអូរធម្មជាតិឆ្លងកាត់ភូមិចំនួន៥ក្នុងឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល ខេត្ដស្វាយរៀង ដែលចំណាយថវិការបស់ក្រសួងធនធានទឹកនិងឧតុនិយម សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋយើងសម្រាប់ប្រើប្រាស់។
បន្ទាប់ពីការត្រួតពិនិត្យមើលការស្ដាប់ប្រឡាយរួចមក លោកហែម ស៊ីណា ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននិងមានដីកសិកម្មអាស្រ័យផលនៅជាប់ដីប្រឡាយ នៅភូមិហែកសំណាញ់ ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង ផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកហែម សុីណា អភិបាលស្រុករំដួល បានបញ្ជាក់ផងដែរថាប្រឡាយមួយខ្សែនេះមានសក្ដានុពលខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្មគ្រប់ប្រភេទពីព្រោះប្រឡាយនេះបានតភ្ជាប់ពីដៃទន្លេវ៉ៃគោ ដែលជាប្រភពទឹកមិនចេះរីងស្ងួត ទៀតសោតប្រឡាយនេះបានលាតសន្ធឹងកាត់ប្រឡាយរងជាច្រើនដែលអាចឱ្យប្រជាពលរដ្ឋបូមបាចចែកចាយក្នុងការសម្រួលដល់ការបង្កើនផលកសិកម្មផ្សេងៗក៏ដូចជាដំណាំស្រូវមិនប្រកាន់រដូវក្នុងមួយឆ្នាំបីដងដោយមិនព្រួយបារម្ភក្នុងការខ្វះខាតទឹកនោះឡើយ។
ម្យ៉ាងវិញទៀតទំនប់ ប្រឡាយទាំងសងខាងនិងកែសម្រួលធ្វើជាផ្លូវសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដឹកកសិផលផ្សេងៗនិងគ្រឿងយន្តឆ្លងកាត់ផងដែរ។
លោកបានបន្តថា នៅពេលប្រឡាយនេះសាងសង់រួចនៅពេលខាងមុខ លោកអភិបាលក៏ស្នើឱ្យបងប្អូនប្រជាកសិករយើងរៀបចំផែនការផលិតឲ្យបានត្រឹមត្រូវដូចជា៖ត្រូវធ្វើប្រភេទពូជស្រូវដែលមានទីផ្សារនិងមានកិច្ចសន្យាលក់ច្បាស់លាស់, ត្រូវជ្រើសរើសភាពចូលកសិកម្មបានចុះបញ្ជីការនិងការត្រួតពិនិត្យគុណភាពពីស្ថាប័នជំនាញ , ត្រូវបង្កបង្កើតផលបន្លែចម្រុះដើម្បីបំពេញតម្រូវការទីផ្សារនិងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប្រចាំថ្ងៃក៏ដូចជាសម្រាប់បងប្អូនប្រជាកសិករយើងផងដែរ។
ក្នុងនោះផងដែររដ្ឋបាលឃុំមុឺនជ័យរដ្ឋបាលឃុំធ្មាក៏ដូចជារដ្ឋបាលស្រុករំដួលគ្រោងនឹងតម្លើងម៉ាស៊ីនបូមទឹកស្វ័យប្រវត្តិចល័តដើរដោយថាមពលពន្លឺព្រះអាទិត្យជូនបងប្អូនប្រជាពលរដ្ឋនាពេលខាងមុខផងដែរ៕




