កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ចុះធ្វើការផ្សព្វផ្សាយ និងជំរុញការអនុវត្តលក្ខណៈសម្បត្តិភូមិ-ឃុំសង្កាត់មានសុវត្ថិភាព !

admin By admin February 10, 2026

បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីរឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែតបានដាក់បទបញ្ជាដល់លោកវរសេនីយ៍ត្រីសួងស៊ីម៉ាប់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបានអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយបានដឹកនាំកម្លាំងក្រោមឱវាទចុះធ្វើការនៅព្រឹកថ្ងៃចន្ទទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលប៉ោយប៉ែត បានប្រាប់ឲ្យដឹងថាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦មានដូចខាងក្រោយ
១. កម្លាំងបានចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តលក្ខណៈសម្បត្តិភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ក្រាបបទល្មើស និងលុបបំបាត់រាល់បទល្មើសផ្សេងៗ។
២. ការចុះប្រគល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ខ្នងផ្ទះ។
៣. ចុះរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន ផ្សារ និងដងផ្លូវសំខាន់ៗ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងជៀសវាងការកកស្ទះ។
៤. ចុះណែនាំអាជីវករមិនឱ្យលក់ដូរគ្រឿងផ្ទុះគ្រប់ប្រភេទ (ផាវ កាំជ្រួច) ដើម្បីបង្ការគ្រោះអគ្គិភ័យ និងរក្សាសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ដឹកនាំកម្លាំងមន្ត្រីក្នុងប៉ុស្តិ៍ ចុះធ្វើការ ក៏បានអំពាវនាវនិងណែនាំដល់ បង ប្អូនប្រជាពលរដ្ឋអាជីវករដែលលក់ដូរនៅផ្សារនីមួយៗនៅក្នុងមូលដ្ឋានរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតគ្រប់គ្រង មិនឱ្យដាក់តាំងលក់ឱ្យលក់ដូរគ្រឿងផ្ទុះគ្រប់ប្រភេទ (ផាវ កាំជ្រួច) ដើម្បីបង្ការគ្រោះអគ្គិភ័យ និងរក្សាសុវត្ថិភាព និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ប៉ោយប៉ែតបើមានក្មេងទំនើងបង្កអសន្តិសុខរឿងសែពគ្រឿងស្រវឹងនិង សេពគ្រឿងញៀនអុកឡុកបង្ករឲ្យបងប្អូនប្រជាពលរដ្ឋផិតភ័យត្រូវរាយការមកប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតដែលបងប្អូនប្រជាពលរដ្ឋរស់នៅដើម្បីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតចុះជួយអន្តរាគមន៍បង្ក្រាបនិងឃាត់ខ្លួនជនល្មើសបង្កន្តិសុខនាំមកដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ឬមួយបងប្អូនប្រជាពលរដ្ឋមានធុរៈមិនបានមកប៉ុស្តិ៍រាយការទេសុំបងប្អូនប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរសព្ទជាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតមានលេខ – ០៦៨ -៥៨៥-៩០៥ /-០៧៦ -៥៥៥ ៥-២០១៕សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *