នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូប និងជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ

admin By admin July 5, 2026

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវលេខ១០៣ កែងផ្លូវលេខ១៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនសង្ស័យខាងលើមានឈ្មោះ សំ ចាន់ដារ៉ាវុធ ហៅ យក្ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

សម្ភារៈដកហូតរួមមាន ដែកសំប៉ែតមុខស្រួចរាងអក្សរ L ចំនួន ០១ដើម។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *